តាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ មានពលរដ្ឋខ្មែរចំនួន២១រូប រួមមានទាំងព្រះសង្ឃ និងដូនជី ផង នឹងធ្វើដំណើរពីប្រទេសមីយ៉ាន់ម៉ា ត្រឡប់មកកម្ពុជាវិញ តាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា។
ពលរដ្ឋខ្មែរទាំង២១រូបនោះ ត្រូវបានសម្របសម្រួលជួយដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕