ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃតី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា នៅថ្ងៃនេះមិនមានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ ហើយមានដំណឹងល្អ ដោយមនុស្សចំនួន៥នាក់ ដែលឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានជាសះស្បើយពីជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ។
អ្នកទាំង៥ដែលទើបជាសះស្បើយនោះមាន ៖
– ស្រ្តីជនជាតិខ្មែរ អាយុ៦៤ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ត្រូវជាម្តាយស្រ្តីអាយុ ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
– ស្រ្តីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ និងទារកប្រុស អាយុ ៧ខែ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូនស្រីរបស់អ្នកបើកបរឲ្យ ឯកឧត្តមអគ្គនាយកពន្ធនាគារ។
– បុសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគរចិន។
– បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
ពួកគេទាំង៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន រាជធានីភ្នំពេញហើយ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួន ២ដង៕