នៅក្នុងឆ្នាំ២០២០នេះ រាជធានីភ្នំពេញ មានកើតគ្រោះអគ្គិភ័យសរុបចំនួន ១១៧លើក ដោយបណ្តាលឲ្យស្លាប់មនុស្សចំនួន ០៦នាក់ រងរបួស១៤នាក់ និងរងខូចខាត់បាត់បង់ទ្រព្យសម្បត្តិជាច្រើន។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សម្រាប់មូលហេតុដែលកើតមានគ្រោះអគ្គិភ័យនេះ ត្រូវបានបញ្ជាក់ថា បង្កឡើងដោយការធ្វេសប្រហែស២២លើក, ការឆ្លងចរន្តអគ្គិសនី ៨១លើក, ផ្ទុះធុងហ្គាស០៧លើក, ផ្សាដំបូលធ្លាក់ផ្កាភ្លើង០៣លើក, ប្រតិកម្មសារធាតុឆេះចំនួន០៣លើក, និងគ្រោះថ្នាក់ចរាចរណ៍បង្កអគ្គិភ័យ០១លើក។
បើធ្វើការប្រៀបធៀបវិញ គ្រោះអគ្គិភ័យនៅក្នុងឆ្នាំ២០២០នេះ មានការកើនឡើង២៥លើក ធៀបនឹងឆ្នាំ២០១៩ ដែលបានកើតឡើងចំនួន ៩២លើក៕