ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលទៅហាងកាហ្វេ Hidden Coffee ស្ថិតនៅផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ សូមអញ្ជើញទៅធ្វើតេស្តរកវីរុសកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន១៤ថ្ងៃ។
ការអំពាវនាវនេះ គឺដោយសារតែក្រសួងសុខាភិបាលរកឃើញថា មានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញមានវិជ្ជមានកូវីដ១៩ ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងនោះ វេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០៕