កាលពីយប់មិញនេះ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលបានបង្ហាញពីការចុះមកនូវ ទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូត បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានទាំងការថតរូបភាពនោះចែកចាយតគ្នាទៀតផង, នោះគឺសម្រស់របស់ទេវតាឆ្នាំថ្មីនេះតែម្តង។
តាមរយៈសារ ក៏ដូចជាការបញ្ចេញមតិនោះ គឺអ្វីដែលសាធារណជនចាប់អារម្មណ៍ គឺតួអង្គ ដែលដើរតួជា ទេវធីតាមួយព្រះអង្គ ព្រះនាម «គោរាគទេវី» ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដោយថា ពិតជាមានមុខមាត់ស្រស់ស្អាត ស្រគត់ស្រគំ សាកសមនឹងដើរតួ ជាទេវធីតា យ៉ាងពិតប្រាកដមែន ជាមួយនឹង ចរិតលក្ខណៈសុភាព និងកែវភ្នែកដ៏ស្រទន់ ថែមទៀត។
ជាពិសេស នៅក្នុងវីដេអូទេវតាមហាសង្ក្រាន្តនេះទៀតសោត គឺមានលក្ខណៈស្អាត ត្រជាក់ភ្នែក ខុសប្លែកពីកាលពីមុនឆ្ងាយ អមជាមួយនឹងសកម្មភាពរបស់តួអង្គ ជាទេវតាទាំងអស់ កាន់តែញ៉ាំង ឲ្យ វីដេអូមួយនេះ មានការចាប់អារម្មណ៍ និងកោតសរសើរពីមហាជន លើការតាក់តែងរៀបចំឲ្យក្លាយជាវីដេអូដ៏ល្អមួយ៕