សង្គម

ឥទ្ធិពលសម្ពាធទាប ធ្វើ​មានភ្លៀង​ខុសរដូវ​បន្ត​ធ្លា​ក់នៅ​​ខេត្ត​ជាប់​សមុទ្ររបស់កម្ពុជា

ចាប់ពី​ល្ងាច​ថ្ងៃទី១៣​ធ្នូ​ ភ្លៀង​ខុសរដូវ​នៅតែ​ធ្លាក់​ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃ​ពុធ ទើប​ស្បើយ​ទៅវិញ ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ ដោយសារ​ឥទ្ធិពល​សម្ពាធ​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ក្នុងពេល​ប្រទេស​កម្ពុជា​កំពុង​ស្ថិតក្រោម​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ស្រាប់​។​

​លោក ​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​​ក្រសួង​ធនធានទឹក​និង​ឧតុ និយម​បានថ្លែងថា​ សម្ពាធ​នៅលើ​ប្រទេស​ហ្វី​ពី​ន ដែល​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​តិចតួច​ចាប់ពី ល្ងាច​ថ្ងៃទី​១៣ ធ្នូ ហូត​ដល់​ថ្ងៃទី​១៦ ធ្នូ ទើប​មានការ​ប្រែប្រួល​ថ្មី​ទៀត​។​

​អ្នកនាំពាក្យ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ ភ្លៀង​ធ្លាក់​ភាគច្រើន​នៅលើ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ជាពិសេស​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​និង​អាច​រុញ​មកដល់​រាជធានី​ភ្នំពេញ​ផងដែរ នៅ​ថ្ងៃទី​១៤ ខែធ្នូ​៕