វាត្រូវបានចាត់ទុកជាដំណឹងល្អមួយសម្រាប់កម្ពុជា ខណៈថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គិតមកត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានវត្ថុសំណាកសរុបចំនួន ៨៣៩សំណាកត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់ ហើយនៅសល់វត្ថុសំណាកចំនួន ៦៨ទៀត ត្រូវវិភាគបន្តនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ៕