ពលករខ្មែរម្នាក់ឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ បានលោតពីលើជាន់ទី៥ នៃសណ្ឋាគារឡងលីវ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំឡុងពេលធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។
តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជេីងធ្លាក់មកដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ការធ្វេីតេស្តទឹកនោមគាត់ គឺឃេីញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។
គាត់មាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡេីយ៕