យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០តទៅ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវធ្វើការដាក់ឱ្យដំណើរការប្រើប្រាស់លេខកូដ USSD *1200# ជាផ្លូវការតាម គោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ។
លេខកូដ *1200# គឺជាលេខកូដដែលត្រូវបានកំណត់ដើម្បីផ្តាច់គម្រោងនានាក្នុងទូរស័ព្ទរបស់លោកអ្នកដែលបានភ្ជាប់ ឬត្រូវភ្ជាប់ដោយមិនបានដឹង។