សង្គម

សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ថ្ងៃនេះ មានឆ្លង​កូវីដ​១៩ក្នុងសហគមន៍​ចំនួន ៤នាក់

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី៩ ធ្នូ នេះ​បាន​ឲ្យដឹងថា គេ​បានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩ ដែលពាក់ព័ន្ធទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា រហូត​ដល់ទៅ​៤ករណី។

ករណីទី១ គឺបុរស​អាយុ​៣៥ឆ្នាំ ស្នាក់​នៅ​សង្កាត់បឹងកេងកង៣ បានទៅ​ហាង Zando នៅថ្ងៃទី២៧ វិច្ឆិកា, ករណីទី២ បុរស​ជនាតិខ្មែរ អាយុ​២០ឆ្នាំ ស្នាក់​នៅ​សង្កាត់តាខ្មៅ ជា​បុគ្គលិក​ហាង Pedro ផ្លូវព្រះសីហនុ, ករណីទី៣ ស្រ្តីជនជាតិខ្មែរ អាយុ​៣៣ឆ្នាំ ស្នាក់​នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ជាបុគ្គលិក​ហាង Pedro ផ្លូវព្រះសីហនុ និង បុរស​ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ ស្នាក់​នៅ​បឹងទំពន់ បានចូល​ទៅហាង Pendro៕