សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកនៅមុននេះថា បន្ទាប់ពីសម្តេចបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលគិតមកទល់ពេលនេះ សរុបថវិកាដែលសប្បុរសជនចូលរួម មានរហូតដល់ជាង១៨លានដុល្លារអាមេរិកហើយ។
សម្តេចតេជោបានបញ្ជាក់ថា នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថា ចូលនៅកន្លែងណា និងតាមរបៀបណា? ដូច្នេះ សម្តេចនឹងចាត់ចែងតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឲ្យបានត្រឹមត្រូវ ដើម្បីឲ្យសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ៕