តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា គេបានរកឃើញករណីវិជ្ជមានចំនួន២ករណី ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ទាំង២ករណីនេះ ម្នាក់ជាបុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានទៅហាង Zendo បឹងកេងកងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀត ជាស្រ្តីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០៕