សង្គម

ក្រុម​ហ៊ុន​ប្រមូលសំរាមចំនួន​៣ នឹង​ចូលមក​ប្រមូលសំរាម​ក្នុង​រាជធានីភ្នំពេញ​នៅ​ខែកុម្ភៈឆ្នាំក្រោយ

តាម​មន្រ្តី​សាលា​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា យ៉ាងយូរនៅ​ខែកុម្ភៈ​ដើមឆ្នាំក្រោយនេះ នឹង​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន៣ នឹង​ចូល​មក​ធ្វើការ​ប្រមូល​សំរាមក្នុងរាជធានីភ្នំពេញ ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​ជាប់​ក្នុង​ការ​ដេញ​ថ្លៃ​នៅពាក់​កណ្តាល​ខែធ្នូនេះ។

លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមសំណល់រឹង រាជធានីភ្នំពេញ បានថ្លែងថា ផ្អែកតាមប្រតិទិន/កាលវិភាគនៃការដេញថ្លៃ នៅពាក់កណ្តាលខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះកិច្ចសន្យាផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនដែលឈ្នះការដេញថ្លៃចំនួន ០៣ក្រុមហ៊ុន ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនទាំង ៣នោះ នឹងចាប់ផ្តើមប្រតិបត្តិការផ្តល់សេវា ទៅតាមតំបន់ ដែលខ្លួនបានឈ្នះក្នុងការដេញថ្លៃ។

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ​គឺមាន​តែមួយគត់ គឺក្រុមហ៊ុនស៊ីនទ្រី , ប៉ុន្តែក្រោយមក រាជរដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកក្រុមហ៊ុនថ្មីមកជំនួស និងបែងចែកការប្រមូលសំរាមនៅរាជធានីភ្នំពេញជា ៣តំបន់ផ្សេងៗគ្នា៕