សង្គម

បុគ្គលិក​ហាង Pedro ៦នាក់ទៀត ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹង​នៅ​រសៀល​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត ដែល​សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់។

លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។

លោកស្រីបានបន្ថែមថា ថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានអវិជ្ជមានកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញ។ បុគ្គលម្នាក់នោះត្រូវបានរកឃើញថា ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ ដែលបានចូលទៅកាន់ហាងនោះ៕