សង្គម

រថយន្តដែលផ្ទុក​មនុស្ស​ចាប់ពី១០នាក់​ឡើងទៅត្រូវធ្វើបែបនេះ ដើម្បីការពារ​ការឆ្លងវីរុស​កូវីដ១៩

ក្នុង​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​រសៀល​ថ្ងៃម្សិលមិញ បានធ្វើ​ការ​ណែនាំ​ដល់ម្ចាស់រថយន្ត និង​អ្នក​ដំណើរ​ដោយ​មធ្យោបាយ​​ដឹកជញ្ជូន​រួម ដូចជា​រថយន្ត​ក្រុងជាដើម ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើសពី ១០នាក់ ដូច​ខាងក្រោម៖

-បើក​បង្អួច​រថយន្ត ឱ្យខ្យល់​ចេញ-ចូល (ដោយមិន​ប្រើម៉ាស៊ីនត្រជាក់)

-លើកទឹកចិត្ត​ឱ្យអ្នកដំណើរ​ពាក់ម៉ាស់ ឬក្រម៉ា​ខ្ទប់មាត់ ច្រមុះ ដើម្បីជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​វីរុស​ផ្តាសាយ​ផ្សេងៗ រួមទាំង​កូវីដ១៩ផងដែរ

-ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ​ដោយ​ប្រើទឹកសាប៊ូ និង​ជូតអាល់កុល តាមធ្នាក់កៅអី

-ម្ចាស់​រថយន្ត​ត្រូវមាន​ទឹកអាល់កុល ឬជែលអាល់កុល ឱ្យអ្នកដំណើរ​លាងដៃ ពេលឡើងលើ​រថយន្ត

-ចំពោះ​អ្នកបើកបរ​រថយន្តទាំងនោះ បើមានរោគសញ្ញា ដូចជាផ្តាសាយ ត្រូវផ្អាកការបើកបរ​ជាបណ្តោះអាសន្ន​ រួច​អញ្ជើញ​ទៅមន្ទីរពេទ្យ​សាធារណៈ ដើម្បីត្រួតពិនិត្យ​សុខភាព៕