តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះបានបញ្ជាក់ថា មានមនុស្សចំនួន៨នាក់បន្ថែមទៀត ដែលសុទ្ធសឹងតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា ត្រូវរកឃើញវិជ្ជមានវីរុសកូវីដ១៩។
អ្នកទាំង៨នោះរួមមាន ៖
– ស្រ្តីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
– ស្រ្តីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានស្វាមីបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។
– ស្រ្តីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
– ស្រ្តីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាគ្រួសារអ្នកបើកបររបស់អ្នកជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
– ស្រ្តីជនជាតិខ្មែរ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា។
– បុរសជនជាតិខ្មែរ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់អ្នកជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
– កុមារាជនជាតិខ្មែរ អាយុ ៧ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាក្មួយប្រុសរបស់អ្នកជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
– បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។