ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ដែលកំពុងបន្តរាលដាលនៅក្នុងប្រទេសកម្ពុជា លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ៤០ភាគរយ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការបរិច្ចាគចំនួន៤០ភាគរយនៃប្រាក់បៀវត្សរបស់លោកនេះ គឺមានចំនួន ៩ខែ ដោយគិតចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០៕