ខេត្តតាកែវ៖ លោករស់ ប៊ុនធឿនចៅហ្វាយស្រុកអង្គរបុរីល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេ ក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្ត ឥលូវស្រាប់តែចោទមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវម្នាក់ថា ធ្វើជាខ្ញុំបម្រើអោយអង្គភាពព័ត៌មានឯកជន។
យោងតាមសម្លេងបែកធ្លាយរបស់លោករស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់មកហើយ តែពេលនេះលោកទ្រាំលែងបានត្រូតែនិយាយ។
លោករស់ប៊ុនធឿននិយាយថាអោយមន្ត្រីមន្ទីរព័ត៌មានខេត្តថា យើងជាមន្ត្រីក្របខណ្ឌដូចគ្នា ហេតុអ្វីបានជាមកសុំលុយលោក អោយអ្នកកាសែតឯកជនទៅវិញលោកបន្តទៀតថា ចឹងមានតែ(មន្ត្រីមន្ទីរព័ត៌មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជនមែនទេ។ ជាទូទៅអ្នកកាសែតក្នុងខេត្តតាកែវ តែងតែសហការគ្នាជាមួយក្រុមមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីចូលរួមយកព័ត៌មានតាមកម្មវិធីផ្សេងៗក្នុងខេត្ត ក្រោយយកព័ត៌មានរួចអ្នកកាសែត តែងតែជួបចៅហ្វាយស្រុកឬអធិការស្រុក ក្រែងបានប្រេងសាំងឬបាយទឹកត្រឡប់ទៅផ្ទះវិញ ពេលខ្លះចៅហ្វាយស្រុកខ្លះក៍អត់វាជាទឹកចិត្តមនុស្សរៀងៗខ្លូន តែមកចម្លែកតែលោករស់ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបុរី ផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅ។
បើយោងតាមប្រភពពីមន្ត្រីសាលាស្រុកអង្គរបុរី សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា លោករស់ ប៊ុនធឿនមិនសូវសប្បាយចិត្តជាមួយ និងអ្នកកាសែតទេ មិនថាក្របខណ្ឌ័ ឬឯកជនឡើយ ព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោក សូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះ ក៍អ្នកកាសែតផ្សាយលោកឡើងផ្អើល៕