សង្គម

ធំក្លិនមិនស្រួលចេញពីអធិការដ្ឋាននគរបាលស្រុកលើកដែក ដោយសារតែមេនិងមេរងមិនត្រូវគ្នា

ប្រភពខ្សឹបខ្សៀវថា ក្រោមការដឹកនាំរបស់លោកអាំ ធូ បញ្ហាជាច្រើនត្រូវបានប្រភពទម្លាយចេញដោយក្នុងនោះរាប់ទាំងភាពមិនប្រក្រតី នៃការដឹកនាំមិនត្រូវគ្នាក្នុងចំណោមមេៗនៅអធិការដ្ឋាននគរបាល ស្រុកលើកដែកនោះផង។ រឿងរ៉ាវនៃការដឹកនាំរបស់លោកអធិការដែលមានភរិយាជាអ្នករកស៊ីជួញដូរនាំទំនិញឆ្លងដែនពីប្រទេសវៀតណាម,រឿងលុយកាក់នៅពេលបោះឆ្នោត។

ប្រភពបានឱ្យដឹងថា ទំនាស់នៃការមើលមុខគ្នាស្ទើរមិនចំរវាងលោកអាំ ធូរ អធិការនគរបាលស្រុកនិងលោកឌឹមសារិត អធិការរងទទួលផែនព្រហ្មទណ្ឌ ដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្រុកនេះទាំងមូលខ្សឹបខ្សៀវតៗគ្នា ក៏ដូច ជាអស់លោកមេៗនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលផងដែរ។ លោកអធិការរងឌឹម សារិត ត្រូវប្រភពអះអាងថា ទំនងជាមានអាងអំណាចអ្នកលើទើបមិនសូវញញើតជាមួយនឹងលោកអធិការ ហើយក៏ដូចជាលោកអធិការរងមានល្បិចជំនាញច្រើនផង,ក្តាប់សភាព ការណ៍ជុំដៃផង…ដូច្នេះមិនសូវអើពើនិងបទបញ្ជាឬឆ្លងយោបល់ពីលោកអធិការនោះឡើយ។

បើតាមមន្ត្រីតូចតាចនៅស្រុកលើកដែក បានឱ្យដឹងថា លោកអធិការមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីក្តាប់សភាពការណ៍នោះទេ។ ដោយលោកអធិការទំនងជាប់ រវល់នឹងរឿងស្រីញី។ ដូច្នេះការងារមួយចំនួនត្រូវលោកអធិការរងដ៏មានឥទ្ធិពល និងមានល្បិចកិច្ចកលច្រើន ឌឹម សារិទ្ធក្តោបក្តាប់ស្ទើរតែទាំងអស់។ ក្នុងនោះការងារមួយចំនួន រួមទាំងបញ្ហាផលប្រយោជន៍ផង លោកអធិការរងធ្វើការដោយមិនឆ្លងយោបល់លោកអធិការទៀតផង។ ការងារខ្លះលោកអធិការរងទទួលបញ្ជាមេមកពីស្នងការហើយអនុវត្តតែម្ដង។

យ៉ាងណាក៏ដោយលោក អាំ ធូ អធិការនៃអធិការដ្ឋាននគរបាលស្រុកលើកដែក មិនបានបដិសេធទាំងស្រុងចំពោះព័ត៌មាននេះទេ។ លោកទទួលស្គាល់ថា មានបញ្ហាបន្តិចបន្តួច រវាងមន្ត្រីនៅក្រោមអំណាចបញ្ជារបស់លោក យ៉ាងណាក៏ដោយវាមិនមែនជារឿងធំដុំនោះទេ។ ផ្ទុយទៅវិញវាត្រូវតែមានការសម្របសម្រួល ដើម្បីឲ្យការ ងារប្រព្រឹត្តទៅដោយរលូន។ លោកអធិការនិយាយថា ជួនកាលវាកំប៉ិកកំប៉ុកទេ..។ ប៉ុន្តែពេលដែលអ្នកកាសែត សួរអំពីករណីលោកអធិការស៊ីដាច់លុយរឿងដោះលែងគេនោះ លោកអធិការឆ្លើយថា “ខ្ញុំមិនដឹងទេ”។

ចម្លើយរបស់លោកអធិការ អាំ ធូ នេះគឺហាក់ដូចជាចង់គេចពីការទទួលខុសត្រូវផង និងមិនចង់ពាក់ព័ន្ធជាមួយអំពើពុករលួយផង។ យ៉ាងណាក៏ដោយមន្ត្រីនានាបាននិយាយថា លោកអធិការរងទៅវិញទេ ដែលជាអ្នកមានអំណាចខ្លាំងហើយប្រើឥទ្ធិពលរំលោភសិទ្ធិទៅលើលោកអធិការ។ ខ្លះទៀតថា លោកអធិការរងឌឹម សារិត ទំនង ជាអាងអំណាចអ្នកធំ ទើបមិនសូវត្រូវរូវជាមួយនឹងមន្ត្រីនៅក្រោមរដ្ឋបាលស្រុកលើកដែក។

ករណីលោកអាំ ធូរឯណេះវិញ ត្រូវគេប្រាប់ថា មានរឿងជាច្រើនដែលក្នុងនោះភរិយារបស់លោក ក៏មានជំនួញជួញដូរឆ្លងដែនពីប្រទេសវៀតណាមមកដែរ។ ហើយលោកអាំធូរនេះសោតក៏ត្រូវគេប្រាប់ទៀតថាមិនទានមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការក៏ព្រោះតែលោករវល់រឿងស្រីញីច្រើនជាងដែលលោកអធិការ ចាត់ទុកថាជារឿងធម្មតារបស់មនុស្សប្រុស ហើយបើភរិយាមិនរក រឿងគឺគ្មានបញ្ហាទេ៕