ខេត្តកណ្ដាល÷ ដោយការយកចិត្តទុកដាក់ពីស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត អនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបករណីក្មេងទំនើង កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អនុវត្តជាបន្តបន្ទាប់ដូចភ្លៀង រលឹមករណីបង្ក្រាបក្មេងនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។
នៅក្នុងរយៈពេល១ឆ្នាំនេះ លទ្ធផលបង្ក្រាបក្មេងទំនើង ប្រចាំឆ្នាំ២០២៤គិតចាប់ពីថ្ងៃទី០១.០១.២០២៤ ដល់ថ្ងៃទី ៣១.១២.២០២៤បានលទ្ធផលដូចតទៅ÷
-បង្ក្រាបក្មេងទំនើង៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី ៣៦ នាក់ (អនីតិជន 210នាក់)
-កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣៨ករណី ឃាត់ ខ្លួន១៤៣នាក់
-បទល្មើសមជ្ឈិម៣៧ករណី ឃាត់ខ្លួន១៣៨នាក់
-បទល្មើសឧក្រិដ្ឋ១ករណី ឃាត់ខ្លួន ៤នាក់
-ធ្វើកិច្ចសន្យាអប់រំ៣២ករណី ឃាត់ខ្លួន១៨៨នាក់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលតែងតែយកចិត្តទុកដាក់ជានិច្ចជាកាល ក្នុងការបង្ក្រាបករណីក្មេងទំនើងនៅក្នុងមូលដ្ឋាន។ យ៉ាងណាក៏ដោយកម្លាំងនគរបាលមានចំណុចខ្វះខាតមួយចំនួនផងដែរ។ពីព្រោះពួកគេធ្វើសកម្មភាពដោយឆក់ឱកាស។
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្តេជ្ញាថា នឹងបង្ក្រាបករណីក្មេងទំនើងនេះ មិនឲ្យពួកគេធ្វើសកម្មភាពស្រេចតែនឹងចិត្តនោះទេ។ ពោលគឺកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ចំណុះស្នងការដ្ឋាននគរបាលខេត្តចាប់ពីប៉ុស្តិ៍,ស្រុកនិងខេត្ត នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕