ក្នុងសេចក្តីជូនដំណឹងប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃនេះ កម្ពុជាមានករណីជាសះស្បើយពីជំងឺកូវីដ១៩ចំនួន ១នាក់ ហើយពមមានករណីឆ្លងថ្មីទេ។
អ្នកជាសះស្បើយនោះ គឺជាបុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ដូច្នេះ សរុបជារួម កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩សរុបចំនួន ២៩៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០នាក់៕