សង្គម

ចាប់ខ្លួន​ជនជាតិចិន និងកូរ៉េ១០នាក់​នៅបុរីប៉េងហួតនិរោធ លួច​បើក​ល្បែង​អនឡាញ​

ជនជាតិ​ចិន​ចំនួន ៧ នាក់ និង​ជនជាតិ​កូរ៉េ ចំនួន ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពី​រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ នៅ​បុរី​ប៉េង​ហួត ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រោយ​ពីរកឃើញថា ពួក​គេ​លួច​បើក​ល្បែងស៊ីសងតាម​អន​ឡាញ​។​

​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ការបង្ក្រាប​នេះ ធ្វើ​ឡើង​នៅ ២ ទីតាំង​ផ្សេងគ្នា តែ​ស្ថិតក្នុង​បុរី​តែមួយ ពោលគឺ​បង្ក្រាប នៅ​ចំណុច​ផ្ទះ​លេខ​១៤ ក្នុង​គំរោង​១០ ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិនចំនួន​៧​នាក់ និង​មួយ​ទីតាំង​ទៀត ស្ថិតក្នុង​ផ្ទះ​លេខ​៩៨ ក្នុង​គំរោង​១០ ឃាត់ខ្លួន​ជនជាតិ​កូរ៉េ ចំនួន ៣ នាក់​។​

ក្រោយ​ការ​បង្រ្កាបតុលាការ​សម្រេច​បិទទ្វារ ទីតាំង​ទាំង​២ ហើយ​ជនបរទេស ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រសាក​សួរ នៅ​ក្រសួងមហាផ្ទៃ​៕