កីឡា

បិទក្លឹបហាត់ប្រាណទូទាំងប្រទេស ដើម្បី​បង្ការ​ការ​ឆ្លងរាលដាលជំងឺកូវីដ​១៩

ក្រសួងអប់រំ យុវជន និង​កីឡា កាលពីថ្ងៃម្សិលមិញនេះ បាន​ស្នើ​ទៅ​ដល់​អភិបាល​រាជធានីខេត្ត​ទាំងអស់ ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ នៅទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន។

ការ​ផ្អាកនេះ គឺ​នឹង​ចាប់ផ្តើម​ពីពេលជូនដំណឹងតទៅ រហូត​ដល់​ស្ថានភាព នៃ​ការ​រាតត្បាត នៃជំងឺកូវីដ​១៩ ត្រូវ​បាន​បញ្ចប់៕