សង្គម

ថ្ងៃទី២៣វិច្ឆិកានេះ មិន​មាន​ករណីឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ និង​គ្មានករណីជា​សះស្បើយដែរ

ក្រសួងសុខាភិបាលបាន​ឲ្យដឹងនៅព្រឹក​ថ្ងៃទី២៣ វិច្ឆិកានេះថា ថ្ងៃនេះ មិន​មាន​របាយការណ៍ពី​ការឆ្លងថ្មី នៃវីរុស​កូវីដ​១៩​នៅ​កម្ពុជាទេ ហើយ​ករណី​ជាសះស្បើយ​ក៏​គ្មានដែរ។

គិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ កម្ពុជា​មាន​ករណី​វីរុស​កូវីដ​១៩សរុប​ចំនួន ៣០៦នាក់ ក្នុងនោះ​ករណីព្យាបាល​ជា​សះស្បើយ​ចំនួន ២៩៥នាក់ និង​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន១១នាក់៕