មន្ត្រីនគរបាលពាក់ស្តិ៥ម្នាក់លោក អោប វាសនា ហៅកិត្រូវគេរាយការណ៍ថា ពាក់ព័ន្ធ នឹងអំពើពុករលួយរត់ការចូលក្របខណ្ឌនគរបាលជាតិ ដែលប្រមូលយកលុយពីជនរងគ្រោះ៥នាក់បានលុយជិត១០ម៉ឺនដុល្លារ។ ក្នុង នាមជាមន្ត្រីបម្រើការ នៅអគ្គស្នងការនគរបាលជាតិក្រសួង មហាផ្ទៃផងនោះធ្វើឲ្យប្រជាពលរដ្ឋដែលគ្មានខ្នងបង្អែកជឿជាក់ចំពោះការភូតបោក ហើយក៏បានបង់ ប្រាក់ឲ្យបុគ្គលខាងលើនេះជាបន្តបន្ទាប់។
ប្រភពបានឲ្យដឹងថា លោកស័ក្តិ៥ អោប វាសនា ហៅកិ បំរើកការងារនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានបោកលុយពួកគាត់ ៥នាក់ទទួលបានប្រាក់ជិត១០ម៉ឺនដុល្លារ ដោយលោកស័ក្តិ៥អួតអាងថាគាត់ស្គាល់ថ្នាក់ដឹកនាំនៅអគ្គធនធានមនុស្សនិងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ អាចធានារត់ការចូលក្របខ័ណ្ឌនគរបាលជាតិបាន ។ ដោយមានការជឿទុក ចិត្តតាមការអះអាងខាង លើនេះ យុវជនទាំង ៥នាក់ (ប្រុស៣នាក់)បានប្រគល់ប្រាក់ចំនួន ៩៧៥០០ដុល្លារទៅឱ្យលោកស័ក្តិ៥ អោប វាសនា ។ ចំណែកកូនលោកអោប វាសនា ឈ្មោះ អោបបញ្ញាថារ៉ូ ជាអ្នកធធ្វេីឯកសារឱយុវជន-នារីរងគ្រោះទាំង៥នាក់ ។
ប្រភពខ្សឹបខ្សៀវថា នោះគ្រាន់តែ១ករណីដែលក្រុមយុវជន-នារីរួមគ្នាតែមួយជួបដោយផ្ទាល់ជាមួយលោក អោប វាសនា ក្នុងទំហំទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។ ក៏ ប៉ុន្តែបើតាមប្រភពផ្សេងទៀតថា មានជនរងគ្រោះមួយ ចំនួនទៀតដែលត្រូវបានបាត់បង់ប្រាក់តាមរយៈមន្ត្រីនគរបាលខាងលើនេះ។ ជនរងគ្រោះមួយចំនួនបានទទួលការសន្យាអំពីការសងប្រាក់ ទៅតាមដំណាក់កាលនិងជនរងគ្រោះខ្លះមិនបានជួបចរចាជាមួយលោកអោបវាសនានោះឡើយ។
ករណីរត់ការចូលក្របខណ្ឌនគរបាលជាតិនេះ ថ្នាក់ដឹក នាំអគ្គស្នងការក៏ដូចថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចាត់ការជាបន្តបន្ទាប់ដោយអ្នកខ្លះត្រូវបកស័ក្តិបណ្ដេញ ចេញពីក្របខណ្ឌ អ្នកខ្លះទៀត ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។ តែនៅមានមន្ត្រីខិលខូចមួយចំនួនព្រហេីន មិនខ្លាចច្បាប់ មិនគោរពថ្នាក់ដឹកនាំ ហ៊ានប្រព្រឹត្តបទ ល្មើសធ្វើអោយប៉ះពាល់ដល់កិត្តិយសស្ថាប័ននគរបាលជាតិ ។ យ៉ាងណាក៏ដោយករណីខាងលើនេះគេរំពឹងថាក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិនិងបើកការស៊ើបអង្កេតដើម្បីឲ្យដឹងច្បាស់លាស់ដើម្បីផ្ដល់ភាពយុត្តិធម៌ដ៏ជនរងគ្រោះក៏ដូចជាលោកអោប វាសនាផ្ទាល់តែម្ដង៕