សង្គម

សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្រ្កាបទីតាំងល្បែងស៊ីសង Keno Online ឃាត់ខ្លួន​មនុស្ស​៦នាក់

សមត្ថកិច្ចខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ កាលពីថ្ងៃទី១៧ វិច្ឆិកា ម្សិលមិញ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទអនឡាញ (Keno Online) ចំនួន២ទីតាំង ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន៦នាក់។

ក្នុងនោះដែរ សមត្ថកិច្ច​ក៏​បាន​ដកហូតវត្ថុតាងមួយ​ចំនួនរួមមាន៖ កុំព្យូទ័រ គ្រឿងម៉ាស៊ីនឡូតូ ទូរទស្សន៍ បុងគិតលុយ នឹងសម្ភារប្រេីប្រាស់មួយចំនួនទៀត ។

ទីតាំងល្បែងទាំងពីរនេះ ត្រូវ​បាន​បញ្ជាក់ថា ទីតាំងទី១ស្ថិត​នៅ​ជាប់គល់ស្ពានច្បារអំពៅ និងទី២ ស្ថិតតាមបណ្តោយផ្លូវ ៣៦៩ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នវត្ថុតាង និងមនុស្សត្រូវ​បានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីបន្តនីតិវិធី ៕