សង្គម

ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវទទួលស្គាល់ថាខ្លួនជាមន្រ្តីញៀនល្បែងនិងមានក្រុមហ៊ុនគ្រឿងចក្រឯកជនសម្រាប់រកស៊ី

ខេត្តតាកែវ÷ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តាកែវបន្ទាប់ពីបែកធ្លាយព័ត៌មានអំពីការដែលលោកមានគ្រឿងចាក់សម្រាប់ប្រតិបត្តិការការងាររកស៊ីនៅក្នុងខេត្តក៏ដូចជានៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបរនិងបញ្ហាញៀនល្បែងនោះ លោកទទួលស្គាល់វាជារឿងពិត។ នោះគឺញៀនល្បែងក៏ជារឿងពិតនិងបញ្ហាមានគ្រឿងចក្រផ្ទាល់ ខ្លួនដើម្បីធ្វើការងាររបស់រដ្ឋដែលមន្ទីរអភិវឌ្ឍន៍ជនបទត្រូវការធ្វើក៏ជារឿងពិត។ គេមិនដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទបន្តទុកមនុស្សបែបនេះ ឲ្យនៅធ្វើការបានយូរតទៅទៀតឬយ៉ាងណា?

ប្រការនេះនាំឲ្យមន្រ្តីរាជការមួយនិងមហាជនរិះគន់ចំៗទៅលើលោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវថា ជាបុគ្គលញៀននឹងល្បែងជាពិសេសគឺល្បែងជល់មាន់មិនថា តាមកាស៊ីណូឬតាមមូលដ្ឋានឡើយ។ ក្រុមមន្ត្រីនៅក្រោមឱវាទនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចោទសួរទៅថ្នាក់ដឹកនាំក្រសួងថា នៅពេលដែលប្រធានមន្ទីរ ក្លាយជាអ្នកញៀនល្បែងតើគាត់អាចដឹកនាំការងារនៅក្នុងមន្ទីរបានយ៉ាងដូចម្ដេចទៅ? សូម្បីតែមន្ត្រីនៅក្នុងមន្ទីរ ក៏នាំគ្នាគ្រវីក្បាលចំពោះរបៀបរបបនៃការដឹកនាំការងាររបស់លោកលីវ សំណាងប្រធានមន្ទីរនេះដែរ។

ប្រភពបន្តទៀតថា ប្រធានមន្ទីរខាងលើមិនមានប្រាក់ខែច្រើនអស្ចារ្យនោះទេ តែគាត់មានលុយជាច្រើនសម្រាប់លេងល្បែងរាល់ចុងសប្តាហ៍ជារៀងរហូតមិនដឹងថា បានលុយមកពីណាយកទៅលេងនោះទេ។ មិនត្រឹមតែលេង ល្បែងនោះទេ,លោកប្រធានខាងលើក៏មានគ្រឿងចក្រផ្ទាល់ខ្លួនសម្រាប់ដេញថ្លៃតាមគម្រោងនានាជាពិសេសរាល់គម្រោងធ្វើផ្លូវរបស់មន្ទីអភិវឌ្ឍន៏ជនបទតែម្ដង។ ក៏ ប៉ុន្តែ បើតាមមន្ត្រីនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវនិយាយថា បញ្ហាមានលុយលេងល្បែងគឺជារឿងឯកជនរបស់លោកប្រធានតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយមន្ទីរឡើយ។

ពាក់ពន្ធ័ករណីខាងលើលោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវបានឱ្យដឹងថា លោកពិតជាមានគ្រឿងចក្រផ្ទាល់ខ្លួនពិតមែន គឺជាក្រុមហ៊ុនរបស់លោក ហើយនៅពេលមានគម្រោងឬមានគេជួល គឺលោកទៅធ្វើឲ្យគេហើយ មិនចាំតែធ្វើគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទនោះទេ។

ចំពោះបញ្ហាលេងល្បែងស៊ីសង លោកប្រធានមន្ទីរបានឆ្លើយតបថា ចំពោះរឿងដែរលោកដើរ លេងល្បែងវាជារឿងឯកជនរបស់លោក ហើយការទៅលេងល្បែងលោកទៅតែថ្ងៃឈប់សម្រាកនោះទេ។

ប្រភពពីក្រុមមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវសុំមិនបញ្ចេញឈ្មោះបានទម្លាយថា លោកលីវ សំណាងក៏ធ្លាប់ACUកោះហៅទៅបំភ្លឺផងដែរជុំវិញការអនុវត្តការងាររបស់លោកលាគ្រាកន្លងមក។

ជាថ្មីម្ដងទៀតនៅពេលដែលអ្នកកាសែតបានព្យាយាមសួរនាំលោកបានឲ្យអ្នកកាសែតទៅជួបនៅឯមន្ទីរនិងក្រោយមកមិនឆ្លើយតបនោះឡើយ។ មិនឆ្លើយតបទំនងជាលោករវល់?៕