សង្គម

ព្រឹត្តិការណ៍៣វិច្ឆិកាត្រូវ​បញ្ចប់ ឬបន្ត នឹង​ដឹង​លទ្ធផលនៅថ្ងៃនេះ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ គឺជា​ថ្ងៃ​ធ្វើតេស្ត​លើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍​ ៣វិច្ឆិកា ហើយ​ក៏​ជា​ការ​បញ្ចប់​ស្ថានភាព​ចម្លង​វីរុសកូវីដ​១៩ នៃព្រឹត្តិការណ៍​៣វិច្ឆិកាផងដែរ។

មនុស្សជាង​១ពាន់នាក់ នឹង​ត្រូវ​ធ្វើតេស្តរកវីរុស​កូវីដ​១៩លើកចុងក្រោយនៅថ្ងៃនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោយ​ពីពួកគេ​បានធ្វើចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ។

ក្នុងការធ្វើតេស្តកន្លងមក សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា​ទាំងជាង​១ពាន់នាក់ គេបានរកឃើញ​អ្នកឆ្លង​វីរុស​កូវីដ​១៩ចំនួន៤នាក់ ហើយ​ក្នុងនោះ ម្នាក់ក្នុងចំណោមពួកគេ​បានជា​សះស្បើយ​កាលពីថ្ងៃម្សិលមិញ៕