សង្គម

ថ្ងៃនេះ រកឃើញ​ស្រ្តីជនជាតិខ្មែរម្នាក់វិជ្ជមាន​កូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ​ថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ទៅ​លើស្រ្តីជនជាតិខ្មែរ អាយុ​៤៩ឆ្នាំម្នាក់ មាន​អាសយដ្ឋាន​នៅ​សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្រ្តីរូបនេះបាន​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២០។

ជាការ​កត់ស​ម្គាល់ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​ស្រ្តីខាងលើ​ចំនួន ១២៣នាក់ បានធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូវីដ​១៩ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ នៅ​អនុវិទ្យាល័យ​បុរី​១០០ខ្នង និង​សណ្ឋាគារ៤ទៀត​ក្នុងរាជធានីភ្នំពេញ។

ដូច្នេះគិត​ត្រឹម​ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមាន​ករណីវីរុស​កូវីដ​១៩​សរុប​ចំនួន ៣០៤នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន ២៩១នាក់ និង​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន ១៣នាក់៕