សង្គម

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាម្នាក់ ជាសះស្បើយ​ពីជំងឺកូវីដ​១៩

តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ​ថា មាន​មនុស្ស​ចំនួន២នាក់ បាន​ជា​សះស្បើយ​ពីជំងឺកូវីដ​១៩ ដោយ​ក្នុងនោះ​មាន​ម្នាក់ គឺជា​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣វិច្ឆិកា គឺ លោក សួស យ៉ារ៉ា តំណាង​រាស្រ្ត​រដ្ឋសភា។

ដោយ​ឡែកអ្នកជាសះស្បើយ​ម្នាក់ទៀត គឺជាស្រ្តីជនជាតិខ្មែរ នៅខេត្តក្រចេះ ជាអ្នកដំណើរមកពី​ជប៉ុន បន្តជើងហោះហើរនៅកូរ៉េខាងត្បូង។

យ៉ាងណាក៏​ដោយ នៅថ្ងៃនេះ កម្ពុជា​ក៏​មានករណីឆ្លងកូវីដ១៩ថ្មីមួយករណីថែមទៀត គឺ​ជាបុរស​ជនជាតិខ្មែរ-អាមេរិកកាំងអាយុ ៥៦ឆ្នាំ ជាអ្នកដំណើរមកពី​អាមេរិក បន្តជើងហោះហើរ​នៅតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកា ២០២០។

ដូច្នេះ សរុបជារួម គិតត្រឹមថ្ងៃទី១៧វិច្ឆិកានេះ កម្ពុជាមានករណី​ឆ្លងកូវីដ១៩សរុប ៣០៣នាក់ ក្នុងនោះជាសះស្បើយ ២៩១នាក់ និង​កំពុងសម្រាកព្យាបាលចំនួន ១២នាក់៕