សង្គម

មេប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រុំប្រើជនសុីវិលឱ្យអង្គុយរាប់ក្បាលឡាននិងរ៉ឺម៉កម៉ូតូចាំយកលុយពីអាជីវករដឹកជញ្ជូនផ្លែឈើពីបានលុយយ៉ាងស្រួល

ប្រភពព័ត៌មានពីតំបន់ក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានឲ្យដឹងថា ទំនិញច្រើនប្រភេទជាពិសេសផ្លែឈើ ដែលនាំចូលពីប្រទេសវៀតណាមមិនមានការត្រួតពិនិត្យគុណភាព ឲ្យបានត្រឹមត្រូវនោះទេ។គេឃើញមានជនស៊ីវិលនៅចាំបើកបារាស់ ឲ្យទំនិញឆ្លង ដែនចូលប្រទេសកម្ពុជាដោយសេរី។ បណ្ដាជនស៊ីវិលទាំងនោះត្រូវគេអះអាងថា ជាអ្នកចាំទទួលយកលុយពីអ្នកដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ក៏ដូចជាផ្លែឈើចូលពីប្រទេសវៀតណាម។ ពួកឈ្មួញកម្របានជួបមន្ត្រីមាន សមត្ថកិច្ចដោយផ្ទាល់ណាស់។ ពីព្រោះអស់លោកមាន សមត្ថកិច្ចទាំងនោះមានការប្រយ័ត្នប្រយែងក្នុងការលូក ដៃយកលុយពីឈ្មួញដឹកជញ្ជូនទំនិញ នៅនឹងកន្លែងរបស់ខ្លួន។

​ពលរដ្ឋ​រស់នៅភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានឲ្យដឹងថា សព្វថ្ងៃនេះក្រុមឈ្មួញដឹកជញ្ជូនផ្លែឈើគ្រប់ប្រភេទដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រេន និង​គ្រឿង​កំប៉ុង​គ្រប់មុខដែលផ្លែឈើនិងទំនិញទាំងនោះសង្ស័យមានផ្ទុកសារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​,ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផ្សេង ទៀតដែលប្រចាំការច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រុំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ ។​ គេឃើញមានតែជួនស៊ីវិលប៉ុន្មាននាក់អង្គុយសំកុកនៅក្នុង ស្នាក់ការច្រកព្រំដែនក្រសាំងជ្រុំនោះ ចាំទទួលយកប្រាក់ពីពួកឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់។

បើ​គ្មាន​ការគុបគិតជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុមអាជីវករក៏ ដូចជាឈ្មួញ មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗគេច​ពន្ធ ចេញពី​ប្រទេសវៀតណាម ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ក្នុង ១ខែៗ។ ប្រភពបង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ប្រទេសវៀតណាមជាទំនិញខូច គុណភាពឬប្រើប្រាស់សារធាតុគីមីដែលធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។ ប៉ុន្តែមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្រសាំងជ្រុំមិនដែលគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេសនោះឡើយ។

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​ បានឲ្យដឹងថា ពេលយប់​វេលា​រំលង​អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ គេច ពន្ធពីវៀតណាមចូលមកខ្នែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នកបេីកភ្លើង​ខៀវ បាន​ជា​ពួក​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំ​ពេីចិត្ត​។​ ហេតុនេះហើយ​ទើប​មាន​ការជំរុញ​ឲ្យ​ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត​ស្វាយរៀង និង​សមត្ថកិច្ច​ជំនាញពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង ចុះត្រួតពិនិត្យ​ខ្លះផង អំពីបញ្ហាអំពេីពុករលួយ របស់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទា្វរ​ភាគី​ព្រំដែនក្រសាំង​ជ្រំ និង​បក្សពួក​ខ្លួន ចែក​គ្នា​ធ្វេី​មាន​ធ្វេី​បាន​មិន​ខ្វល់ពីការរិះគន់អ្វីទាំងអស់នោះ៕