សង្គម

ផ្អើលចៅហ្វាយស្រុកអូរយ៉ាដាវចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កេីតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូ

ថ្មីៗនេះបែកធ្លាយរបាយការណ៍ឱ្យដឹងថា លោកអភិបាលស្រុកអូរយ៉ាដាវ ចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កេីតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងទឹកដីនៃស្រុកអូរយ៉ាដាវ។ ទង្វើនេះបានផ្ទុយទាំងស្រុកទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច បវធិបតី ហ៊ុន ម៉ាណែតយ៉ាងច្បាស់តែម្តង។ មិនតែប៉ុណ្ណោះលោកអភិបាលស្រុករូបនេះថែមទាំងធ្វើរបាយការណ៍ក្លែងចោទប្រកាន់ដាក់បន្ទុកទៅលើលោកអធិការស្រុកទៅវិញ។ នេះសបញ្ជាក់ឲ្យឃើញថា”មិនខុសពីរឿងនិទានមួយដែលពីសម័យមុនចាស់ៗបាននិយាយប្រាប់ក្មេងៗតៗគ្នារហូតមកថា”នេះជា ល្បិចសត្វស្វាស៉ីបាយរួចលាបមាត់ពពែ ។

អភិបាលសស្រុកអូរយ៉ាដាវ លោក ហេង ប៊ុន្នី បានចុះហត្ថលខឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កេីតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុករបស់ខ្លួនតាមរយៈលិខិតលេខ០៥៧/២៣ស.ជ.ណ ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ។  តែនៅពីក្រោយការអនុញ្ញាតនេះ លោក អភិបាលស្រុកបែរជាធ្វើរបាយការណ៍ថាអធិការស្រុក ដោយចោទ អធិការស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍ឱ្យមានឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុកទៅវិញ ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋស្នើដល់ក្រសួងមហាផ្ទៃ សូមមេត្តាបង្កេីតក្រុមអធិការកិច្ចចុះស្រាវជ្រាវរកការពិត តេី អភិបាលស្រុក និង អធិការស្រុក មានបញ្ហាអ្វីពិតប្រាកដ ?  ជាពិសេសភាពមិនប្រក្រតីរបស់អភិបាលស្រុកដែល បំពានច្បាប់ចុះហត្ថលេខឱ្យក្រុមហ៊ុនបង្កើតប៉ុស្តិ៍សេវ៉ាទាំងខ្លួនគ្មានសមត្ថកិច្ច ។  ការសម្រេចឱ្យបង្កេីតប៉ុស្តិ៍សេវ៉ា មានតែគណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ គ.ល.ក តែប៉ុណ្ណោះ ។  ចុះអភិបាលស្រុក ធ្វើតាមចិត្តបែបនេះ តើក្រសួងគួរគិតយ៉ាងណា ?? ? ៕