ក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីហើយ ដែលអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ មានសញ្ញាសុវត្ថិភាពពិសេស (Hologram)។
តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ទោះអត្តសញ្ញាណប័ណ្ណប្រភេទថ្មីត្រូវបានដាក់ឲ្យប្រើប្រាស់ក៏ដោយ សម្រាប់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងប្រើប្រាស់បច្ចុប្បន្ន គឺនៅមានតម្លៃរហូតដល់អស់សុពលភាព៕