ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែង លោកស វិសាលឆ្លើយតបជាមួយអ្នកសារព័ត៌មានរបៀបមិនដឹងរឿងដោយរង់ចាំសួរប្រពន្ធអំពីថា តើកសិដ្ឋានរបស់ខ្លួនមានច្បាប់ឬអត់? បុរសជាម្ចាស់កសិដ្ឋានឆ្លើយប្រាប់អ្នកកាសែតថា ចាំសួរប្រពន្ធខ្ញុំសិនតើមានច្បាប់ឬអត់? ចម្លើយបែបនេះគឺបានបញ្ជាក់ច្បាស់ថា កសិដ្ឋានចិញ្ចឹមគោនៅក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលមួយកន្លែងនេះគ្មានច្បាប់ទេ។
លោកហ៊ុំ ស ជាឪពុកបុរសម្ចាស់កសិដ្ឋានចិញ្ចឹមគោខាង លើប្រាប់ថា គាត់មិនពោតជាបានសុំច្បាប់ពីខាងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក និងស្ថាប័នជំនាញនោះទេក៏ព្រោះតែយល់ថា គាត់គ្រាន់តែដើរទិញមេគោយកមកចិញ្ចឹមដើម្បីយកកូនតែប៉ុណ្ណោះ។ គាត់ចិញ្ចឹមមេគោប្រហែលជាង៥០ក្បាល នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះដោយបានទិញកូនគោ ពីប្រជាពលរដ្ឋយកមកបំប៉នឲ្យវាកើតកូនហើយលក់បន្ត។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានគេរាយការណ៍ប្រាប់ថា សង្ស័យពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំថ្ងៃទី១៩ ខែវិច្ឆិកានេះលោកពុំបានដឹងថា មានកសិដ្ឋានចិញ្ចឹមគោនៅក្នុងចំណុចភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលនោះទេ។ ចំណុចដែលលោកអភិបាលស្រុកថាមិនដឹងមានឬគ្មាននោះ គឺជាចំណុចខ្សោយមួយនៃការ ដឹកនាំ ប៉ុន្តែអាចនិយាយបានថា មកពីគេមិនសុំច្បាប់ទើបលោកមិនដឹង។
មេឃុំកំពង់កុង លោក ហ៊ីង ហ៊ាង បានឆ្លើយប្រាប់អ្នក កាសែតតាមរយះទូរស័ព្ទដែរថា លោកក៏អត់ដឹងដែរថាមានកសិដ្ឋានចិញ្ចឹមគោនៅក្នុងមូលដ្ឋានរបស់លោក។ លោកបន្តថា ម្ចាស់កសិដ្ឋានចិញ្ចឹមគោអត់បានសុំច្បាប់ពីលោកទេ ហើយលោកក៏អត់បានដឹងដែរ។
ព័ត៌មានពីលោកមេឃុំកំពង់កុងនិងលោកអភិបាលស្រុកកោះស្រុកថា កសិដ្ឋានចិញ្ចឹមគោខាងលើគឺពុំបានសុំ ច្បាប់ពីលោកទេ ហើយលោកទាំងពីរក៏អត់ដឹងថា មានកសិដ្ឋានចិញ្ចឹមគោនៅក្នុងមូលដ្ឋានឃុំស្រុករបស់គាត់ដែរ។ តើម្ចាស់កសិដ្ឋានចិញ្ចឹមគោពិតជានរណាទៅ ហេតុអ្វីម្ចាស់កសិដ្ឋានចិញ្ចឹមគោខាងលើហ៊ានម៉្លេះ បើកកសិដ្ឋានចិញ្ចឹមគោរាប់សិបក្បាលអត់ច្បាប់និងមិនប្រាប់ឲ្យអាជ្ញាធរមូលដ្ឋានដឹង ចុះទម្រាំក្រុមពសុពេទ្យនិងមន្ទីរកសិកម្មខេត្តកណ្ដាលអាចដឹងថា មានកសិដ្ឋានចិញ្ចឹមគោនៅក្នុងមូលដ្ឋានខេត្តកណ្ដាលដែរឬយ៉ាងណា?
ករណីនេះមន្ទីរកសិកម្មខេត្តកណ្ដាលគួរចាត់វិធានការយ៉ាងណាដែរ? ឬមួយសមត្ថកិច្ចជំនាញសូមក្រឡុំត្រូវរ៉ូវជាមួយម្ចាស់កសិដ្ឋានបិទបាំងឲ្យមានទីតាំងចិញ្ចឹមគោដោយខុសច្បាប់បែបនេះឬយ៉ាងដូចម្ដេច?៕