នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ពុំមានករណីឆ្លងវីរុសកូវីដ១៩ថ្មី និងក៏គ្មានករណីជាសះស្បើយដែរ។
ដូច្នេះ គិតរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០២ករណី ក្នុងនោះ២៨៨បានជាសះស្បើយ និងនៅសល់ចំនួន១៣នាក់កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ ចំនួនតេស្តដែលបានធ្វើវិភាគសរុបមាន ៣,៩១៨ វត្ថុសំណាក ។ ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី ១ ចំនួន ១,៧៤១នាក់, លើកទី ២ចំនួន ៨២៥ នាក់ និងតេស្តលើកទី៣ បានចំនួន ១,៣៥២ សំណាក។
ជាមួយគ្នានោះលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ -១៩ ចំនួន ០៤ នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕