ព័ត៌មានជាតិ

មន្ត្រីសាលាខេត្តតាកែវ៣នាក់ដែលពុករលួយយូរឆ្នាំមក ហើយនោះត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន

កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤មន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមានលោក ហេង វុទ្ធី នាយកទីចាត់ការនិងផែនការវិនិយោគសាលាខេត្តតាកែវ និងមន្ត្រី២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងលោក យន់ សុធន់ មន្រ្តីទីចាត់ ការផែនការវិនិយោគ ត្រូវអង្គភាពប្រឆាំងពុករលួយឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្រមទាំងបទល្មើសនៃការលាងសម្អាតប្រាក់ និងរំលោភអំណាចនិងបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ ការតាមនីតិវិធី។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង១ ករណី ដែលមានជនសង្ស័យបីរូប ទៅសាលាដំបូងខេត្ត តាកែវ។ អ្នកទាំងបីមាន ១) ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ភេទប្រុស អាយុ ៤៥ ឆ្នាំ,២) ម៉ម វិចិត្រ មានតួនាទី អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន អាយុ ៣៩ ឆ្នាំ។ អ្នកទាំងពីរជាប់សង្ស័យ ក្នុងបទល្មើស រំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្រម ទាំងបទល្មើសនៃការលាងសម្អាតប្រាក់ និង៣)លោកយ៉ុន សុធន មន្រ្តីការិយាល័យគាំទ្រមូលដ្ឋាន អាយុ ៤៩ ឆ្នាំ ជាប់សង្ស័យក្នុងបទល្មើសរំលោភអំណាច និងការ
ប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។ ពួក គេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួន នៅពេលបំពេញភារកិច្ច។

ការបំភ្លឺរបស់លោក ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងការកិច្ច÷

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួល ពាក្យប្ដឹងដែលចោទប្រកាន់ថា លោក ហេង វុទ្ធី នាយក ទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ពាក់ ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងភារកិច្ចដូចខាងក្រោម៖ ១. ចងក្រងជាក្រុមនូវក្រុមហ៊ុនដែលជាសាច់ញាតិ និងបក្ខពួករបស់ខ្លួនចូលរួមដេញថ្លៃ។

២. ធ្វើជាអធិបតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ ហើយបញ្ជាឲ្យគណៈកម្មការដេញថ្លៃទទួលយកក្រុម ហ៊ុនចូល រួចដេញថ្លៃដែលជាបក្ខពួករបស់ខ្លួន ដោយមិនបាច់ចូលរួមដេញថ្លៃ។ ទង្វើនេះខុសពីគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលមានក្រុមប្រឹក្សាឃុំជាគណៈកម្មការ និងត្រូវជាអធិបតីក្នុងការដេញថ្លៃនេះ។

៣. បញ្ជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យចុះទៅបិទគម្រោង ការងារដែលទទួលធ្វើ ៥០% ឬ ១០០% ឬគម្រោងនានា រយៈពេល៦ខែ នៃកិច្ចសន្យាសាងសង់របស់ក្រុមហ៊ុនដែលជាសាច់ញាតិ ឬបក្ខពួករបស់ខ្លួនដោយមិនបានពិភាក្សាជាមួយ គណៈកម្មការឃុំ-សង្កាត់ និងបង្ខំឲ្យគណៈកម្មការឃុំ-សង្កាត់ទទួលយកគម្រោងនោះ ទោះបីការសាងសង់មិនត្រូវតាម លក្ខណៈបច្ចេកទេសយ៉ាង ណាក៏ដោយ។ លើសពីនេះទៀត លោកបានបញ្ជាឲ្យអ្នកបច្ចេកទេសធ្វើរបាយការណ៍បច្ចេកទេស មិនត្រឹមត្រូវ និងពិតប្រាកដ ដើម្បីរៀបចំឯកសារទូទាត់បិទគម្រោងសាងសង់។

៤. ទារប្រាក់ចំនួន ៥០០ទៅ ១.០០០ដុល្លារអាមេរិកពីក្រុមហ៊ុនណា ដែលដេញថ្លៃបាន ប្រសិនបើក្រុមហ៊ុន មិនព្រមឲ្យនោះ គឺបញ្ជាឲ្យមន្ត្រីរបស់ខ្លួនកុំឲ្យរៀបចំឯកសារបិទគម្រោង ដើម្បីសុំថវិកាទូទាត់បានឡើយ ទោះបីក្រុមហ៊ុន បានសាងសង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសតាមលក្ខខណ្ឌកិច្ចសន្យារួចហើយក៏ដោយ។

ពាក់ព័ន្ធនឹងករណីនេះ អ.ប.ព. បានទទួលលិខិតបំភ្លឺរបស់លោក ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ដែលមានខ្លឹមសារដូចខាងក្រោម៖

១. បដិសេធថា ការចងក្រងក្រុមហ៊ុនដែលជាសាច់ញាតិ និងបក្ខពួករបស់ខ្លួនចូលរួមដេញគម្រោង គឺជាការមិនពិត។ រាល់ការដេញថ្លៃគម្រោង ត្រូវបានជូន ដំណឹង និងផ្សព្វផ្សាយតាមប្រព័ន្ធ (គ.ជ.អ.ប) សាលា ក្រុង-ស្រុក សាលា ឃុំ-សង្កាត់ រយៈពេលយ៉ាងតិចបំផុត១៤ថ្ងៃមុនពេលដេញថ្លៃ។ អ្នកទទួលការ ឬក្រុមហ៊ុន អាចមានសិទ្ធិចូលរួមដាក់សំណើ ដេញថ្លៃបានទាំង២៥ រាជធានីខេត្តទូទាំងប្រទេស (មានឈ្មោះទទួលស្គាល់ពី គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ) និងពាក្យ ដេញថ្លៃអាចទាញយកពីគេហទំព័រNCCDរបស់ក្រសួងមហាផ្ទៃ។

២. រាល់ការដេញថ្លៃទាំងអស់ អ្នកទទួលការ ឬក្រុមហ៊ុន ត្រូវដាក់ពាក្យដេញថ្លៃក្នុងហិប ឬធុង (តាមគម្រោងឃុំ- សង្កាត់) និងអនុវត្តតាមនីតិវិធីរបស់សៀវភៅPIM របស់ ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមតាមដាន ត្រួត ពិនិត្យ យ៉ាងត្រឹមត្រូវពី៖

– គណៈកម្មាការលទ្ធកម្មឃុំ-សង្កាត់,តំណាងរដ្ឋបាលក្រុង-ស្រុកចូលរួមដោយមានអភិបាល រងទទួលបន្ទុក នាយក នាយករងរដ្ឋបាល ឬប្រធានការិយាល័យផែន ការ និងគាំទ្រឃុំ-សង្កាត់,ទីប្រឹក្សាក្រុង -ស្រុក ឬមន្ត្រីគាំទ្រក្រុង-ស្រុក,តំណាងទីចាត់ការ ដែលមាននាយក នាយករង ឬប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីបច្ចេកទេសTSO ចូលរួមតាមដានការអនុវត្តនីតិវិធីក្នុងការដេញថ្លៃ,ពលរដ្ឋ និងអ្នកទទួលការចូលរួមសង្កេត ការណ៍,បំពេញតាមទម្រង់ទី៤១និង៤២ (សម្រង់ព័ត៌មានដេញថ្លៃលើផ្ទាំងក្រដាសជាសាធារណៈ)។

៣. ចំពោះករណីដែលចោទប្រកាន់ថាបានបញ្ជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យចុះបិទគម្រោងការងារដែលទទួលធ្វើ ៥០% ឬ១០០% ឬគម្រោងធានារយៈពេល ៦ ខែ នៃកិច្ចសន្យាសាងសង់របស់ក្រុមហ៊ុនដែលជាសាច់ ញាតិ ឬបក្ខពួក របស់ខ្លួនដោយមិនបានពិភាក្សាជាមួយគណៈកម្មការឃុំ-សង្កាត់ និងបង្ខំឲ្យគណៈកម្មការឃុំ- សង្កាត់ទទួលយកគម្រោង នោះ ទោះបីការសាងសង់មិនត្រូវតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ គឺជាការមិនពិត។ រាល់ការបិទគម្រោងយោងទៅតាមប្រតិទិន កិច្ចសន្យាការងារ និងការស្នើសុំពីអ្នកទទួលការ ឬក្រុម ហ៊ុនដែលកំពុងអនុវត្តជាក់ស្តែង និងត្រូវដាក់លិខិត ស្នើសុំពីអ្នកទទួលការ ឬក្រុមហ៊ុនដែលកំពុងអនុវត្តជាក់ស្តែង និងត្រូវដាក់លិខិតស្នើសុំបិទគម្រោងទៅគណៈកម្មការ លទ្ធកម្មឃុំ-សង្កាត់ ដើម្បីចុះពិនិត្យ និងត្រូវរៀបចំដំណើរការដូចខាងក្រោម៖

អ្នកទទួលការ ឬក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំបិទគម្រោងទៅមេឃុំ-ចៅសង្កាត់បន្ទាប់ពីអ្នកទទួលបានអនុវត្ត ទៅតាមដំណាក់កាលកិច្ចសន្យា។

មេឃុំ-ចៅសង្កាត់ រៀបចំប្រជុំគណៈកម្មការដើម្បីពិនិត្យ និងវាយតម្លៃគម្រោងត្រឹមត្រូវតាមកិច្ចសន្យា ហើយមេឃុំ-ចៅសង្កាត់ រៀបចំលិខិតទៅទីចាត់ការផែនការ និងវិនិយោគខេត្ត ស្នើមន្ត្រីបច្ចេកទេសចូលរួមពិនិត្យ និងវាយ តម្លៃរួមគ្នា។

– រាល់ការបិទគម្រោង ៥០% ១០០% និង៦ខែ ត្រូវមានកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោង ដែលមានសមាសភាពចូលរួមពីអភិបាល ឬអភិបាលរង ស្រុក -ក្រុង ប្រធានការិយាល័យផែនការគាំទ្រស្រុក-ក្រុង ទី ប្រឹក្សា ស្រុក-ក្រុង ឬមន្ត្រីគាំទ្រស្រុក-ក្រុង គណៈកម្មការគ្រប់គ្រងគម្រោងមេឃុំ-ចៅសង្កាត់ជាប្រធាន មេភូមិដែលពាក់ព័ន្ធ និង ប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោង មន្ត្រីបច្ចេកទេស តំណាងទីចាត់ការដើម្បីចូលរួមពិនិត្យ និងមតិប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលផ្ទាល់ (ការសម្រេចនៅលើអង្គប្រជុំដែលមានមេឃុំ-ចៅសង្កាត់ជាប្រធាន)។ របាយការណ៍រីកចម្រើនរបស់មន្ត្រីបច្ចេកទេសតាមឃុំ-សង្កាត់នីមួយៗ។

– កំណត់ហេតុប្រជុំ ស្មៀនជាអ្នកធ្វើកំណត់ហេតុ និងមេឃុំ-ចៅសង្កាត់ ជាប្រធានអង្គប្រជុំ និងចុះហត្ថ លេខាលើកំណត់ហេតុ។

រាល់ការបិទគម្រោងមានការចូលរួមពីគណៈកម្មការលទ្ធកម្មឃុំ-សង្កាត់ មេភូមិ និងប្រជាពលរដ្ឋដែលទទួលផល ពីគម្រោង ព្រមទាំងមានក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងទីប្រឹក្សា។

៤. ចំពោះករណីចោទប្រកាន់ថាបានទារប្រាក់ចំនួន ៥០០ ទៅ១.០០០ដុល្លារ ពីក្រុមហ៊ុនណា ដែលដេញថ្លៃបាន ប្រសិនបើក្រុមហ៊ុនមិនព្រមឲ្យនឹងត្រូវគាត់បញ្ជាឲ្យមន្ត្រីរបស់ខ្លួនកុំឲ្យរៀបចំឯកសារបិទគម្រោង ដើម្បីសុំ ថវិកាទូទាត់បានឡើយ ទោះបីក្រុមហ៊ុននោះបានសាង សង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមលក្ខ ខណ្ឌកិច្ចសន្យា រួចក៏ដោយ គឺជាការមិនពិត។ ការរៀបចំឯកសារទូទាត់ថវិកា គឺជាភារកិច្ចរបស់ស្មៀន និងគណៈកម្មការលទ្ធកម្មឃុំ-សង្កាត់ ដែលជាម្ចាស់គម្រោងផ្ទាល់ (យោងលើស្មារតីអង្គប្រជុំបិទគម្រោង)។ អាណត្តិបើកប្រាក់ គឺមានតែមេឃុំ-ចៅសង្កាត់ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាលើសំណុំឯកសារសម្រាប់ទូទាត់។

ការអនុវត្តគម្រោងទៅតាមសៀវភៅណែនាំ PID របស់ក្រសួងមហាផ្ទៃ និងមានការចូលរួមពិនិត្យតាមដានត្រឹមត្រូវពី នាយកដ្ឋានកិច្ចការរដ្ឋបាលស្រុក ក្រុង ខណ្ឌ និងឃុំ-សង្កាត់ ក្រសួងមហាផ្ទៃ ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ និងថ្នាក់ខេត្ត ជាពិសេសមេឃុំ-ចៅសង្កាត់ជាម្ចាស់គម្រោង,គណៈកម្មាធិការលទ្ធកម្ម មេភូមិ និងប្រជាពលរដ្ឋដែលទទួលផល៕