កំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ឈួន សុភា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
នៅវេលាម៉ោង១២.១០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ និងស្រុកជើងព្រៃ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម ទទួលការងារគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ភេទប្រុស ព្រមទាំងចាប់យកវត្ថុតាងដែលពាក់ពន្ធ័រួមមាន :
– ម្សៅក្រាមពណ៌សថ្លាចំនួន០៧ កញ្ចប់ (កញ្ចប់ធំ ចំនួន០២កញ្ចប់ )ទម្ងន់ ៥២.៧៥ក្រាម ថ្លឹងទាំងសំបកថង់
– ទូរសព្ទដៃចំនួន០២គ្រឿង
– ម៉ូតូ០១គ្រឿង
– សម្ភារៈប្រើប្រាស់គ្រឿងញៀន និងថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
– ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ខាងលើ កម្លាំងជំនាញបាន បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕