ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់ជាតិ ស្តីពី “ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌ សម្រាប់ប្រយោជន៍សាធារណៈ” ដែលសហការរៀបចំដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងអង្គការ UNESCO ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និពន្ធនាយក អ្នកផលិតមាតិកាលើបណ្តាញសង្គម តំណាងស្ថាប័នសារព័ត៌មាន សមាគមសារព័ត៌មាន យុវជន តំណាងមកពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ ១៥០នាក់ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ (Sun & Moon Riverside Hotel) រាជធានីភ្នំពេញ។