ក្រសួងអប់រំ នៅថ្ងៃពុធនេះ (៣០ តុលា) បានប្រកាសជាផ្លូវការនូវលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ដោយបេក្ខជនសរុបចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩ភាគរយ នៃចំនួនបេក្ខជនមកប្រឡង បានជាប់ ខណៈចំនួនសិស្សជាប់និទ្ទេស A មានរហូតទៅដល់ជាង២ពាន់នាក់។
តាមលទ្ធផលដែលចេញផ្សាយដោយក្រសួងអប់រំ ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សរុប ១០៦ ៣៥១នាក់ មានបេក្ខចនជាប់និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន ៩ ៧០១នាក់, និទ្ទេស C ចំនួន ២២ ៦៧៥នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦នាក់។