សង្គម

ថ្ងៃនេះកម្ពុជាគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មី និង​គ្មានករណីជាសះស្បើយ

តាមការ​ជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ បានបញ្ជាក់ថា នៅថ្ងៃនេះ​ពុំ​មាន​ករណីឆ្លង​ថ្មី នៃវីរុស​កូវីដ​១៩នោះទេ ហើយ​ក៏​គ្មាន​ករណីជា​សះស្បើយ​ដែរ។

ដោយ​ឡែក​សម្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាវិញ នៅ​ថ្ងៃម្សិលមិញនេះ ក្រសួងបានធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​បាន​ចំនួន ៨៨នាក់ថែមទៀត តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់។

ដូច្នេះ គិត​ត្រឹម​ម៉ោង​៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ កម្ពុជា​មាន​ករណី​វីរុស​កូវីដ​សរុប​ចំនួន ៣០១នាក់ ព្យាបាលជាសះស្បើយ​ចំនួន ២៨៨នាក់ និង​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ១៣នាក់៕