សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃថ្ងៃខួប កំណើតដ៏ឧត្តុង្គឧត្តមគម្រប់៤៧ ឈានចូល៤៨ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៤ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមអនុញ្ញាតសម្តែងនូវមោទកភាព និងការគោរពកោតសរសើរដ៏ស្មោះចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់អស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ទេពកោសល្យដ៏ប៉ិនប្រសប់របស់ សម្តេច បានដឹកនាំសង្គមជាតិទទួលបានសុខសន្តិភាព ស្ថិរភាពពេញ លេញ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យ កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ ខ្ញុំសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណា- ចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពីរោគាព្យាធិទាំងឡាយ កុំបីអាក់ខានឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ៕