កណ្ដាល៖ ស្ងាត់ៗលេចធ្លាយព័ត៌មានថា សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលម្នាក់ឈ្មោះ ចាន់ សុភ័ក្រ ត្រូវបានកម្លាំងប៉ូលិសនៃក្រសួងមហាផ្ទៃបានចាប់ឃាត់ខ្លួនពីបទ «ឆបោក» កាលពីអំឡុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បើតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ឈ្មោះ ចាន់ សុភ័ក្រ ភេទ ប្រុសអាយុ៣៩ឆ្នំាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលចេញដីការសម្រេចឲ្យឃុំខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ពីបទ «ឆបោក» នៅក្នុងពន្ធនាគារខេត្តកណ្ដាល។
គួរជម្រាបជូនថា នៅក្នុងបញ្ជីនៃបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកណ្តាលឈ្មោះ ចាន់ សុភក្រ័ មានលេរៀងទី២១៕