ខេត្តតាកែវ៖ ជនសង្ស័យចំនួន៣នាក់ប្រើប្រាស់កាំបិតផ្គាក់ស្ទាក់ប្លន់ម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង៥និង៣០នាទីនៅចំណុចផ្លូវលេខ១២៩ស្ថិតនៅភូមិព្រៃល្វាខាងកើតឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ។
យោងតាមរបាយការសមត្ថកិច្ចបានអោយដឹងថាក្រោយក្រុមជនសង្ស័យបានធ្វើសកម្មភាពរួចកំលាំនគរបាលស្រុកព្រៃកប្បាសបានចេញប្រតិបត្រ័ការស្ទាក់ចាំបានជនសង្ស័យចំនួន៣នាក់ភ្លាមៗតែម្ដង។
របាយការដដែលបានអោយដឹងទៀតថាក្រោយកំលាំងឃាត់បានជនសង្ស័យទី១ឈ្មោះចេក កៅដេតភេទប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិគរឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្តាលទី២ឈ្មោះមនោ ចិត្រាហៅអាខ្វែកអាយុ១៩ឆ្នាំមុខរបមិនពិតប្រកដរស់នៅភូមិចេកឃុំក្រាំងយ៉ូវស្រុកស្អាងជនសង្ស័យទី៣ឈ្មោះភី ភារហៅអាចាន់អាយុ៣០ឆ្នាំរស់នៅភូមិតាពេជឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។
យោងតាមចម្លើយជនសង្ស័យបានអោយដឹងថាមុនធ្វើសកម្មភាពពួកគេជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីស្មាស់គ្មានស្លាកលេខប្រដាប់ដោយកាំបិតផ្គាប់១ដើមខ្វែវ១ដើមមកស្ទាក់នៅចំណុចខាងលើផ្ជុងស្រ្តីម្នាក់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រឹមសង់សេ១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខ1dQ 1514ពីស្រ្តីរងគ្រោះឈ្មោះឃាង នីមអាយុ៤៧ឆ្នាំរស់នៅភូមិក្លែងគង់ឃុំកំពុងរាបស្រុកព្រៃកប្បាសខេត្តតាកែវ។
បច្ចុប្បន្នសត្ថកិច្ចស្រុកព្រៃកប្បាសកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងខេត្តតាកែវចំណែកស្រ្តីរងគ្រោះបានទទួលម៉ូតូទៅផ្ទះវិញដោយសុវត្ថភាព៕