សង្គម

លោក គង់ ស៊ីថា គួតែជៀសាច់ស្អុយចេញបើមិនចង់អោយកើតមហារីកក្នុងពន្ធនាគាខេត្តតាកែវ

ខេត្តតាកែវ៖ មួយរយៈថ្មីៗនេះពន្ធនាគាខេត្តតាកែវដូចជាមានរឿងអាស្រូវពុករលួយគ្រប់រូបភាពផ្សេងៗគ្នាពីសំណាក់ក្រុមមន្រ្តីពន្ធនាគា មកលើឪពុកម្ដាយ ឬសាច់ញាតិអ្នកជាប់ឃុំ ដែលពួកគាត់សុំទៅសួរសុខទុក។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា កូនៗរបស់ពួកគាត់ជាប់ក្នុងពន្ធនាគា ពេលឈឺគឺមានមន្រ្តីពន្ធនាគាទូរសព្ទ័ទៅ តម្រូវអោយពួកគាត់ផ្ញើលុយដើម្បីទិញថ្នាំពេទ្យលេបដើម្បីព្យាបាលជំងឺ។

រឿង១ខាងលើមិនទាន់ចប់ ផងឥលូវប្រើស្ទាយថ្មីរាល់ឪពុកម្តាយ ឬសាច់ញាតិដែលមានបំណងចូលទៅសួរសុខទុក្ខអ្នកទោស គឺតម្រូវអោយមានកាតចាក់វាក់សាំងកូវីដ១៩ បើគ្មានទេត្រូវតែបង់លុយគុយទាវ បើគ្មានលុយសូមអញ្ជើញទៅផ្ទះវិញសិនចុះ។

ពាក់ពន្ធ័ករណីខាងលើលោកគង់ ស៊ីថាប្រធានពន្ធនាគាខេត្តតាកែវ បានអោយអ្នកកាសែតដឹងថា អោយលោកសុំឈ្មោះអ្នកដែលអោយលុយទៅមន្រ្តីរបស់លោក ហើយមន្ត្រីរបស់លោក១ណា ហ៊ានយកលុយពីឪពុកម្ដាយអ្នកទោស ដើម្បីលោកមានចំណាត់ការ(លោកថាអោយអ្នកកាសែតកុំនិយាយដដែលៗពេក)។

លោកគង់ ស៊ីថា បានបញ្ជាក់ច្បាស់ៗប្រាប់ឈ្មោះឪពុកម្ដាយ ដែលអោយលុយមន្រ្តីគាត់ កុំក្លាចគ្មានអ្នកណាធ្វើបាបកូនរបស់ពួកគាត់ទេ លោកបន្តថារាល់ឪពុកម្តាយសាច់ញាតិ ដែលមកសួរសុខទុក្ខត្រូវមានអត្តសញាណ្ណប័ណ្ណ ឬសៀវភៅគ្រួសារ ទើបអាចចូលបាន តែរឿងបណ្ណ័ចាក់វាក់សាំងកូវីដ១៩ លុះត្រាតែពួកគាត់គ្មានអត្តសញាណ្ណបណ័្ណ ឬសៀវភៅគ្រួសារ ទើបអាចប្រើជំនួសបាន។

មហាជនលើកឡើងថាលោកគង់ ស៊ីថា មិនចាំបាច់សួររកឈ្មោះ ពលរដ្ឋដែលបង់លុយអោយមន្រ្តីរបស់លោកនោះទេ បើលោកមិនដឹងទើបចម្លែក ខ្លាចតែដឹងហើយធ្វើមិនដឹង គួរតែហ៊ានវះសាច់ស្អុយចេញកុំទុកនាំតែកើតមហារីកទេ៕