សង្គម

លោកអធិការស្រុកបន្ទាយមាសមានឥទ្ធិពលដាក់គ្រឿងចក្រកាយដីក្រហមភ្នំល្ងៀងអស់មួយជំហៀងហើយ

ខេត្តកំពត៖ ភ្នំល្ងៀងដែរជាសម្បត្តិរបស់រដ្ឋត្រូវរលាយនៅពេលឆាប់ៗខាងមុខនេះដោយស្នាដៃលោកនាក់ ឌឹម អធិការនគរបាលស្រុមបន្ទាយមាស ប្រសិនបើអាជ្ញាធរពាក់ពន្ធ័គ្មានវិធានការទប់ស្កាត់អោយទាន់ពេលវេលា។

យោងតាមប្រភពពីសំណាក់ប្រជាពលរដ្ឋរស់នៅក្បែរៗភ្នំល្ងៀង ភូមិស្ដេចគង់ ឃុំស្ដេចគង់ ស្រុកបន្ទាយមាសខេត្តកំពត បានអោយដឹងថាគ្រឿងចក្ររបស់លោកនាក់ ឌឹម អធិការស្រុកបន្ទាយមាស បានកាយយកថ្មគ្រួសក្រហមជាច្រើនឆ្នាំមកហើយមិនឃើញមានអ្នកណាមកហាមឃាត់នោះទេទំនងក្រុមមន្រ្តីពាក់ពន្ធ័ទាំងនោះក្លាចអំណាចឬក៏ត្រូវដងត្រូវផ្លែគ្នាផងក៏ថាបាន។

ប្រភពច្បាស់ការចេញពីមន្រ្តីនៃសាលាស្រុកបន្ទាយមាស សុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា លោកអធិការខាងលើ មិនមែនត្រឹមតែកាយភ្នំល្ងៀងនោះទេថែមទាំងប្រពន្ធរបស់លោកមានក្រុមហ៊ុនដេញផ្លូវគំរោង មូលនិធិឃុំសង្កាត់ឈ្មោះក្រុមហ៊ុនអាន់លីណាដើរដេញថ្លៃពេញខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំ។

ប្រភពដដែលបានបន្តទៀតថា រាល់ដេញថ្លៃគំរោងតាមឃុំសង្កាត់ម្តងៗ គេតែងតែឃើញលោកអធិការូបនេះ ជិះរយន្តអង្គភាពជូនប្រពន្ធរបស់គាត់ ទៅដេញថ្លៃចំណែករយន្តអង្គភាព តែងតែយកទៅលាក់តាមប៉ុស្ដ៏រដ្ឋបាលដែរនៅក្បែរៗសាលាឃុំ។

ក្រុមមន្ត្រីដដែលបានអោយដឹងទៀតថាបើក្រុមហ៊ុនប្រពន្ធលោកអធិកាខាងលើ ដេញថ្លៃបានធ្វើផ្លូវនៅខេត្តកំពតវិញ គឺចំណេញកប់ក្ដោង ព្រោះវត្ថធាតុដើមជាដីក្រហម ជាគ្រួសក្រហម ជាថ្មក្រហម របស់លោកអធីការស្រាប់នៅលើភ្នំល្ងៀងនេះតែម្ដង មិនចាំបាច់ចំណាយលុយទៅទិញពីការដ្ឋានផ្សេងៗ ដែលគេមានអាជ្ញាបណ្ណ័ត្រឹមត្រូវនោះឡើយ នេះហើយរបៀបធ្វើនំអត់ប្រើម្សៅ គឺកាយភ្នំរដ្ឋយកទៅធ្វើផ្លូវរដ្ឋហើយបើកលុយពីរដ្ឋក្លាយជាសេដ្ឋី។

ពាក់ពន្ធ័ករណីខាងលើលោកនាក់ ឌឹម អធិការស្រុកបន្ទាយមាសបានអោយអ្នកកសសែតដឹងថាគ្រឿងចក្ររបស់លោកមិនបានកាយភ្នំល្ងៀងទេ គឺកាយដីមានប្លង់ព្រោះប្រជាពលរដ្ឋលក់អោយ(តែនៅពេលអ្នកកាសែតសួរថា ចុះគ្រឿងកំពង់កាយនៅលើភ្នំល្ងៀងនិងមានប្លង់ឬទេ? បែរជាលោកឆ្លើយថាដីភ្នំនឹង មិនមានប្លង់ទេហើយលោកក៏បង្វែរឿងទៅជាថាគ្រឿងចក្រនិង ជារបស់ប្អូនគាត់ទៅវិញ)។

ចំណែកលោកសោម វិចិត្រ ប្រធានមន្ទីរ៉ែ និងថាមពលក្រោយទទួលទូរសព្ទ័ដឹងថា ជាអ្នកកាសែតក៏និយាយទាំងភិតភ័យញរ័ៗ ហើយថាលោកកំពុងជាប់ប្រជុំដោយមិនបានបកស្រាយតាមសំណួរដែលអ្នកកាសែតសួរទៅលោកឡើយ។ ទាំងពលរដ្ឋនិងមន្រ្តីរាជការក្នុងស្រុកបន្ទាយមាសរង់ចាំមើលថ្នាក់លើ និងមានចំណាក់ការបែបណាចំពោះលោកអធិការរូបនេះ៕