ក្រសួងទេសចរណ៍បានឲ្យដឹងថា ទោះបីជាចំនួនភ្ញៀវទេសចរថយចុះជាអតិបរមាដោយសារតែវិបត្តិកូវីដ១៩ ក៏ដោយ ប៉ុន្តែបើនិយាយអំពីពលរដ្ឋនៅលើពិភពលោក ដែលមកកំសាន្តនៅកម្ពុជាគឺហាក់នៅតែដដែលទេ ពោលគឺនៅក្នុងចំណោមភ្ញៀវទេសចរ បរទេសទាំងនោះ គឺមានប្រមាណជា ជាង១០០ សញ្ជាតិ ។
យោងតាមរបាយការណ៍ ភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសកម្ពុជានៅរយៈពេល៩ខែ ឆ្នាំ២០២០ នេះ គឺបានធ្លាក់ចុះ៧៤,១ ភាគរយ ពោលគឺថយចុះ មកនៅត្រឹមតែ ១.២៤៧.៦៨០ នាក់ប៉ុណ្ណោះ ។ ដោយតួលេខបានបង្ហាញថា គ្រប់ជនជាតិដែលមកលេងកំសាន្តនៅកម្ពុជាគឺថយចុះគ្មានប្រទេសណាទាបជាង ៣០ ភាគរយទេ ប៉ុន្តែមានតែពលរដ្ឋនៅក្នុងប្រទេសហ្គាណាមួយគត់ដែលធ្លាក់ចុះត្រឹមតែ ០,៨ ភាគរយ៕