ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃនេះបានជូនដំណឹងថា បច្ចុប្បន្ននេះមានជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនកំពុងរំកិលចុះ និងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម, ចំណែកនៅក្នុងសមុទ្រចិនខាងត្បូងវិញ ព្យុះទី១៩ ឈ្មោះ ហ្គោនី កំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច ប៉ុន្តែវានឹងថយឥទ្ធិពលនៅពេលចូលដល់ភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ដោយពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។
យ៉ាងណាក៏ដោយ បើតាមការព្យាករ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃតី១០ ខែវិច្ឆិកា បណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម ព្រមជាមួយអាកាសធាតុពី២០ ទៅ៣០អង្សាសេ៕