ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៤កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានចុះល្បាតទប់ស្កាត់បទ ល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រដែនសមត្ថ កិច្ចរបស់ខ្លួន ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។ប្រតិបត្តិការនេះរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
នៅក្នុងប្រតិបត្តិការនេះៗកម្លាំងឧទ្យានុរក្សនៃដែនជម្រក សត្វព្រៃកែវសីមាឃាត់ចាប់យកបានម៉ូតូកែច្នៃចំនួន០១ គ្រឿង (ជនសង្ស័យគេចខ្លួន) ដឹកឈើប្រភេទលេខ០១ (ស្រឡៅ) ចំនួន០១ កំណាត់និងបន្តចាប់ឃាត់រថយន្ដម៉ាកTOYUTA HILUX កែច្នៃចំនួន០១គ្រឿង ដឹកឈើឈ្លិកចំនួន១០ កំណាត់ (ជនសង្ស័យគេចខ្លួន) និងបានប្រទះឃើញឈើសុក្រម (អញ្ញាតជន) ចំនួន០៧សន្លឹកផងដែរ។
វត្ថុតាងទាំងអស់នេះត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការកណ្ដាលនៃដែនជម្រកសត្វព្រៃកែវសីមា៕