រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងថ្មីមួយបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ គឺ «ក្រុងកំពង់សោម»។
បើតាមអនុក្រឹត្យបញ្ជាក់ថា ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន ០៥ ពីស្រុកព្រៃនប់ រួមមានឃុំរាម, ឃុំបិតត្រាំង, ឃុំអូរឧកញ៉ាហេង, ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ដែលនឹងត្រូវក្លាយជាសង្កាត់រាម, សង្កាត់បិតត្រាំង, សង្កាត់អូរឧកញ៉ាហេង, សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។
ទីតាំងរដ្ឋបាលនៃក្រុងកំពង់សោមដែលទើបនឹងបង្កើតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់រាម។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសបង្កើតក្រុងកំពង់សោមបន្ថែមនាពេលនេះ នាំឱ្យខេត្តព្រះសីហនុមានក្រុងចំនួន ៣ រួមមានក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង និងក្រុងកំពង់សោមនេះផ្ទាល់៕