ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកណ្ដាលចេញសេចក្តីថ្លែងការណ៍ ស្តីពីការចូលរួមបង្ការ ទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាព ឧបាយកលប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់

កងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកណ្ដាលប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះការឃោសនាសំដៅបង្ករចលាចលរបស់ក្រុមជ្រុលនិយមនៅក្រៅ ប្រទេស និងត្រៀមខ្លួនជាស្រេចដើម្បីការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ឧត្តមប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះផងដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តកណ្តាលទាំងអស់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹង សារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែល បានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ។

ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទាំងអស់ សូមប្រកាសប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕